ភ្នំពេញ ៖ វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូន រដ្ឋាភិបាលវៀតណាមហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ ពិធីប្រគល់ និងទទួលវ៉ាក់សាំង ធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

កម្មវិធីប្រគល់ និងទទួល ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ដោយឡែក ភាគីវៀតណាមវិញ អនុរដ្ឋមន្ដ្រីសុខាភិបាល វៀតណាម។

សូមជម្រាបជូនថា ការផ្ដល់វ៉ាក់សាំង ជូនរដ្ឋាភិបាលវៀតណាម នៅពេលនេះ សំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀត សម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបង ជាមួយគ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ