ភ្នំពេញ ៖ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសង្ឃឹមថា មន្ដ្រីរាជការស៊ីវិល ក្នុងរចនាសម្ព័ន្ធនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទើបតែងតាំងថ្មីនាពេលនេះ នឹងអនុវត្តត្រឹមត្រូវ ក្នុងវិស័យកំណែទម្រង់លទ្ធ ប្រជាធិតេយ្យ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ដ្រីរាជការស៊ីវិល ក្នុងរចនា សម្ព័ន្ធ នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ចំនួន៥១រូប នាថ្ងៃទី១១ ខែមមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន មានប្រសាសន៍ «ការផ្ទេរភារកិច្ច និងការតែងតាំង មន្ដ្រីរាជការ គឺជាការចូលរួមចំណែក ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវ ចំពោះតួនាទីរបស់ខ្លួនដោយផ្អែកទៅលើចំណេះដឹងសមត្ថភាព និងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការីកចម្រើនបន្ថែមទៀត»។

លោកបន្ដថា មន្ដ្រីរាជការ ដែលទទួលភារកិច្ច និងតែងតាំង និងប្រគល់ភារកិច្ចនាថ្ងៃនេះ សុទ្ធតែជាមន្ដ្រីអនាគតបន្ដវេន ដែលមានសមត្ថភាព និងមានបទពិសោធន៍ឆន្ទះខ្ពស់ ក្នុងការបំពេញការងារ សាកសមនឹងទទួលការលើកទឹកចិត្ត ឲ្យទទួលមុខតំណែងនាពេលនេះ ដើម្បី សម្រេចឲ្យបាននៅការអនុវត្តការងារ កំណែទម្រង់ស្ថាប័ន និងការពង្រឹងសមត្ថភាពការងារ នៅតាមបណ្ដាលនាយកដ្ឋាន ស្ថិតក្នុងរចនាសម្ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹម និងជឿជាក់ថាអស់ លោក-លោកស្រី អ្នកនាង កញ្ញា ដែលតែងតាំងជា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នឹងបន្ដអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រេចបាននៅ សម្ធិផលជោគជ័យថែមទៀត ជូនអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបេសកម្មរបស់ខ្លួនជាពិសេស នៅក្នុងវិស័យកំណែទម្រង់អនុវត្តលទ្ធប្រជាធិតេយ្យ និងនិតិរដ្ឋនៅក្របខណ្ឌ តួនាទីភារកិច្ចរបសខ្លួន»។

នាឱកាសនោះ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ តំណាងមន្ដ្រីរាជការដែលបានផ្ទេរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ចថ្មី បានប្ដេជ្ញាចិត្តថា នឹងអនុវត្តឲ្យបានត្រឹមត្រូវតាមភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពខ្ពស់ជាពិសេស ខិតខំធ្វើកិច្ចសហប្រតិបត្តិការ នឹងអនុវត្តភារកិច្ចដើម្បីសម្រេចនៅសម្ធិផល នានាបន្ថែមទៀត តាមគោលនយោបាយ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ