ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀប វារៈនយោបាយ ដែលខុសគ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុង ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅ ក្នុងគ្រាវិបត្តិ កូវីដ-១៩ ដ៏លំបាកនេះ ។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី១៧ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ាន-រុស្ស៊ី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី ជំងឺឆ្លង កូវីដ-១៩ ហើយឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី បានធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិសេសនេះ ជាមួយសហព័ន្ធរុស្ស៊ី ។
កិច្ចប្រជុំពិសេសនេះ ជាផ្នែកមួយនៃភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី និងជាឱកាស មួយសម្រាប់ ភាគីទាំងពីរពិភាក្សាគ្នា លើមធ្យោបាយនានា ដើម្បីលើកកម្ពស់ កិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ជាពិសេស ក្នុងវិស័យ សុខភាពសាធារណៈ ដើម្បីទប់ស្កាត់ផលប៉ះពាល់ លើសេដ្ឋកិច្ចសង្គម ដែល បណ្តាលមកពីការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩។
អាស៊ាន -រុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀបវារៈនយោបាយ ដែលខុស គ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតី ទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រាដ៏លំបាកនេះ។ ក្នុងអំឡុងពេលនៃ កិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង អំណរគុណដល់រុស្ស៊ី និងបណ្តាប្រទេសសមាជិក អាស៊ាននានា ដែលបានផ្តល់ការព្យាបាល និងការថែទាំដល់ប្រជាជនកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ