រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាពនិងពេលវេលាអ្នកដំណើរមកពីក្រៅប្រទេស ត្រលប់មកកម្ពុជា ក្រសួងសុខាភិបាល បានរៀបចំទីតាំងយកសំណាក ដើម្បីធ្វើតេស្ដរកកូវីដ១៩ផ្ទាល់ នៅព្រលានយន្ដហោះ ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ដោយសារតែអ្នកដំណើរត្រលប់មកកម្ពុជាកាន់ច្រើន ដូច្នេះយើងបានសម្រប សម្រួលកុំឱ្យមានការលំបាកដល់អ្នកដំណើរ ពេលដែលអ្នកដំណើរចុះមកភ្លាម ឆ្លងកាត់កន្លែងចត្ដាឡីស័ក ពិនិត្យមើល ឯកសារហើយបន្ដទៅកន្លែងអន្ដោប្រវេសន៍ រួចបន្ដទៅទីតាំងយកសំណាក ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ តែម្ដង ក្នុង បរិវេនព្រលានយន្ដហោះ ដែលមានចំនួន១០ទីតាំង ហើយបន្ទាប់មកដឹកអ្នកដំណើរទៅកាន់កន្លែងរង់ចាំលទ្ធផល។ ការធ្វើដូច្នេះ អាចជួយសន្សំពេលវេលា និងធ្វើតេស្ដបានកាន់ តែលឿនផងដែរ» ។

លោកស្រីបន្ដថា សម្រាប់អ្នកដំណើរមមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៥ជើង ហោះហើរពីកូរ៉េចំនួន២ជើងហោះហើរនិងចិនចំនួន៣ជើងហោះហើរ តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនេះ។

តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួង បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមដើមខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជិត ៣,០០០នាក់ហើយ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ