អង្គការ BirdLife International Cambodia បាន ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ថា អង្គការបានរកឃើញសំបុកត្រយងចង្កំកសជិតផុត ពូជបំផុតចំនួន១០ នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងនោះសំបុកចំនួន៦បានជោគជ័យជាមួយនឹងកូនចំនួន១២ក្បាល។ ៥០%នៃសំបុកទាំងនេះរកឃើញនៅក្រៅដែនជម្រកសត្វព្រៃលំផាត់ពិសេស នៅតំបន់ស្រែអង្រ្គងនិងស្រែជ្រៃ។ប្រៀបធៀបលទ្ធផលរយ:ពេល៥ឆ្នាំចុងក្រោយលទ្ធផលនៃសំបុកដែលបានរកឃើញនេះមានការថយចុះ។ការបាត់បង់ទីជម្រក ការរំខានរបស់មនុស្ស និងការបបាញ់គឺជាកត្តារំខានដែលបណ្តាលឲ្យសំបុកទាំងនេះបរាជ័យ។

តែទោះជាយ៉ាងណាអង្គការBirdLife នឹងខំប្រឹងប្រែងបន្តទៀតក្នុងការពារសំបុកពងកូននៃសត្វជិតផុតពូជនេះតាមរយ:គាំទ្រដល់ឧទ្យានុរក្សក្នុងការល្បាតអនុវត្តច្បាប់ និងលើកកំពស់ការ ចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារនិងតាមដានសំបុកសត្វទាំងនេះតាមរយ:គម្រោងសាកល្បងបង្កើនជីវិភាពស្រូវមិត្តសត្វព្រៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ