ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា បញ្ហាកោះគុត មិនទាន់ចាំបាច់ដល់ថ្នាក់ប្ដឹងទៅដល់តុលាការអន្តរជាតិឡើយ គ្រប់យ៉ាងអាចនៅចចារគ្នាបានរវាងភាគីរដ្ឋាភិបាល និងរដ្ឋាភិបាល។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់កោះគុត គ្មានការចាំបាច់ក្នុងការចល័តកងទ័ព នោះទេ ខណៈបញ្ហាកោះគុតនេះ ស្ថិតក្នុងដំណាក់ការចរចា វាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ដោយទុកឱកាសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការជាមួយគ្នាសិន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ