រុស្ស៊ីបាញ់«មីស៊ីលឆ្លងទ្វីប»ចូលអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមបានផ្ទុះក្នុងឆ្នាំ ២០២២
3 ម៉ោង មុន
មូស្គូ៖ រុស្ស៊ីនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២១ វិច្ឆិកានេះ រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីបខ្នាតយក្សចូលដែនដីអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីសង្រ្គាមបានផ្ទុះក្នុងឆ្នាំ ២០២២ មក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ វិច្ឆិកា ២០២៤។
ការសម្រេចបាញ់មីស៊ីលខ្នាតយក្ស ICBM ចូលក្រុង Dnipro ធ្វើឡើងភ្លាមៗក្រោយអ៊ុយក្រែនបានបាញ់មីស៊ីល ATACMS ជាជំនួយរបស់អាម៉េរិក និង Storm Shadow របស់អង់គ្លេសចូលប្រទេសរុស្ស៊ី។ ភ្លាមៗមិនទាន់មានរបាយការណ៍ពីការខូចខាតនៅឡើយ ហើយមីស៊ីលដែលបានបាញ់ចូលនោះមិនទាន់ដឹងថាមានបំពាក់ក្បាលនុយក្លេអ៊ែររឺយ៉ាងណាឡើយ៕
គួរបញ្ជាក់ថា ពួកមីស៉ីល ICBM អាចបាញ់បានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយអាចប្រើប្រាស់ ដើម្បីពាំក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទៀតផង ប៉ុន្តែទោះជាបែបនេះក៏ដោយ ពួកវាក៏អាចប្រើ សម្រាប់បំពាក់ក្បាលគ្រាប់ធម្មតាបាន ផងដែរ៕RT