លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានរំលឹកសកម្មភាពមិនសមរម្យមួយចំនួននៅក្នុងរម ណីយដ្ឋានអង្គរ នារយៈពេលប៉ុន្មានឆ្នាំមក ដែលត្រូវបានចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយបានជះឥទ្ធិពល មិនល្អដល់តម្លៃ បេតិកភណ្ឌជាតិ។ 

 លោកបានផ្តាំទៅភ្នាក់ងារទាំងអស់ នៅពេលឃើញភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យក្នុងតំបន់ប្រាសាទ ត្រូវចេះណែនាំ និងហាមឃាត់រាល់ទង្វើមិនសមរម្យទាំងនោះ។ ទង្វើមិនសមរម្យ បានប៉ះពាល់ដល់តម្លៃវប្បធម៌នៃប្រទេសជាតិយើងទាំងមូល។ការណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាវត្តអង្គរខាងត្បូង។

 

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះមានចំនួន៣វគ្គ សម្រាប់រយៈពេល៩ថ្ងៃ នៅតាមប្រាសាទគោលដៅទាំង៣៩ ដែលមានភ្នាក់ងារចូលរួមទាំងអស់សរុប ៤៦១នាក់។ មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានទី១ ចំណេះដឹងជាមូលដ្ឋាននៃការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា ទី២ គុណតម្លៃរបស់រមណីយដ្ឋានអង្គរ និងទី៣ ការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់ភ្នាក់ងារក្នុងការធ្វើការកន្លងមក។SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ