កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ2020 នេះមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Chum Phearum បានបង្ហោះរៀបរាប់ថា “មានករណីភ្ញាក់ផ្អើលនឹងមន្រ្តីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងជាបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង sokimex និង Tela ក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបំភ្លឺថាអតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយការិយាល័យបុគ្គលិក ធ្វើការណែនាំ ជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ។ ដូច្នេះសូ មសាធារណៈជនមេត្តាជ្រាបជាពតិ៍មាន!!

ចំណែកឯលោកប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់ប្រាប់ឱ្យដឹងថា មន្រ្តីនគរបាលរូបនេះត្រូវបានស្នការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់សំណើរទៅលើដើម្បីដកចេញរួចហើយ នៅតែការប្រកាសចេញមកប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ