ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថាករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ទៅលើជាបុរសមកពីប្រទេសហ្វីលីពីន និងស្ត្រីមកពីអាមេរិចនោះ មិនមែនជារលកទី២ឡើយ គឺជាករណីនាំចូលទាំងអស់។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់បែបនេះក្នុងគ្រុបតេឡេក្រាមក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ថា«ករណីដែលយើងរកឃើញវិជ្ជមាន កូវីដ-១៩ចំនួន ២នាក់ ជាបុរស មកពីប្រទេសហ្វីលីពីន ហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី២នោះទេ គឺជាករណីនាំចូល»។
លោកស្រីបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៦ ឧសភា នេះ គឺនៅតែ ១២៤ករណីដែល បានរកឃើញវិជ្ជមាន កូវីដ-១៩ ហើយសរុបទាំងអស់ទូទាំងប្រទេស១២៤នាក់។
លោកស្រីបន្ដថា ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់ បានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេហើយ កាលពីថ្ងៃទី២៥ ឧសភា ក៏មិនមានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីដែរ៕ E B