ជាថ្មីម្តងទៀត ក្រសួងសាធារការ និងដឹកជញ្ជូនសូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរអ្នកបើបររថយន្ត និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋដែលជាអ្នកដំណើរទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តវិធានការទព់ស្កាត់រីករាលដាល ជំងឺកូវីដ១៩ រលកទី២ដូចខាងក្រោម៖

រក្សាគម្លាតសុវត្ថិភាព សម្អាតកន្លែងផ្តល់សេវាដល់អតិថិជនឱ្យបានស្អាតពិសេសនៅកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលអាហារ បង្គន់អនាម័យ។ត្រួតពិនិត្យសុខភាពអ្នកបើកបរ និងបុគ្គលិកបំរើសេវា និងគួរឱ្យពួកគាត់ពាក់ម៉ាស់ ក្នុងពេលបំពេញការងារ បើមានការសង្ស័យលើសុខភាពរបស់គាត់ ឱ្យគាត់ឈប់សម្រាកជាបណ្តោះអាសន្ន ដើម្បីតាមដានសុខាភាព។វាស់កំដៅអ្នកដំណើរ ប្រើទឹកអាល់កុលសម្រាប់លាងដៃ មុនឹងអនុញ្ញាតឱ្យឡើងលើរថយន្ត។

បើអ្នកដំណើពិនិត្យឃើញអ្នកដំណើរអាការៈក្តៅខ្លួន ឈឺបំពង់ក មានបញ្ហាការដកដង្ហើម សូមទៅរកមណ្ឌលសុខភាពដែលជិតបំផុត ។ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងរថយន្ត ត្រូវប្រើប្រាស់អាល់កុល ឬសាធាតុសម្រាប់មេរោគ ដើម្បីជូតសម្អាតរថយនត ឱ្យបានញញឹកញាប់តាមលទ្ធភាពដែលអាចធ្វើបាន។ ផ្សព្វផ្សាយឱ្យអ្នកដំណើរប្រកានខ្ជាប់នូវវិធានការអនាម័យ ដោយលាងដៃ មុនចាប់កាន់ ឬបរិភោគអាហា ពាកម៉ាស់នៅពេលធ្វើដំណើរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ