ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យោងការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។

ទីតាំង៖

- ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

- មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

ពេលវេលាផ្តល់សេវា៖

- ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)

- ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)

ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules)៖

- App Store: http://dr.mpwt.gov.kh/ios

- Play Store: http://dr.mpwt.gov.kh/android

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ