បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ  ដែលបានបង្កហឹង្សាលេីបុគ្គលិករបស់ខ្លួនត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ។

បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញវីដេអូខ្លីបរយ:ពេល ៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ឃេីញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះបុរសជាប្តីដែលជាម្ចាស់ហាងបានប្រើអំពើហឹង្សាយកចានគប់ និងទាត់ធាក់បុគ្គលិក បណ្តាលឲ្យរងរបួស ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ នៅចំណុចផ្លូវលេខ ១០៨ កែង៥១ សង្កាត់វត្តភ្នំ  ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មានអំពីករណីបង្កហឹង្សានេះ ភ្លាមនោះក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍ចាត់វិធានការភ្លាមៗដោយលោកនាយប៉ុស្តិ៍បានធ្វេីការកោះហៅជនបង្កឲ្យចូលខ្លួនដេីម្បីធ្វេីការសាកសួរទាក់ទងនឹងករណីបង្កអំពេីហឹង្សានេះ ។ 

ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាងដែលជាជនបង្កហឹង្សា និងបានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ