ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្ស បានចុះល្បាត និងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា ដោយជាអកុសល ក្រុមការងារបានប្រទះឃើញក្បាលសត្វខ្ទីង០១ក្បាល អាយុប្រមាណ ០៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ដព្រះវិហារ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។
ដោយឡែក នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីគម្រោងព្រៃឡង់បៃតង និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន០៤គ្រឿង ដើម្បីថតវត្តមានសត្វព្រៃ នៅតំបន់ត្រពាំងម៉ឺនពេជ្រ ស្ថិតក្នុងភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។