បែកធ្លាយ! ថៅកែហាងTick coffeeលក់ហ្រេនឆាយម៉ាត7 Eleven ក្លែងក្លាយបានលុយ១៦មុឺនដុល្លារត្រូវតុលាការកោះហៅ
បុរសម្នាក់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយចោទប្តីប្រពន្ធពីរនាក់ ដែលជាម្ចាស់កម្មសិទ្ធិ 7 Eleven ពីបទរំលោភទំនុកចិត្ត (ចេញសែកស្អុយ) ដោយបុគ្គលរូបនោះមានឈ្មោះ ធាសូត្រា អាយុ៣២ឆ្នាំ ជាប្តី និង ភរិយាឈ្មោះ អ៊ូ ម៉ាលាភ អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧Eo ផ្លូវលេខ២៦១ ភូមិ៤សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ មុខរបរថៅកែហាងTick coffee ដែលស្ថិតនៅផ្ទះលេខ២២៩ ផ្លូវ៥១ប៉ាស្ទរ័កែងនឹង៣២២ក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់ដើមបណ្តឹងដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាលោកបានទិញហ្វ្រេនឆាយមានឈ្មោះថា 7 Eleven ដើម្បីរកស៊ីបន្តពីឈ្មោះ ធា សូត្រា នឹងភរិយាឈ្មោះ អ៊ូ ម៉ាលាភ ដោយបានប្រគល់លុយក្នុងតម្លៃ១៦០.០០០ដុល្លារ(ដប់ប្រាំមួយម៉ឺនដុល្លារទៅឲ្យប្តីប្រពន្ធ២នាក់នេះគ្រប់ចំនួន។ ក្រោយពីប្រគល់លុយគ្រប់ចំនួនហើយ ឈ្មោះធា សូត្រា និងភរិយា បែរជាមិនបានប្រគល់ទីតាំងខាងលើជូនមកខាងលោកនោះទេ ហើយទោះបីគាត់បានទូរសព្ទ័ទំនាក់ទំនងទៅជាច្រើនលើកច្រើនសារ ដើម្បីដោះស្រាយរឿងនេះក៏ប្តីប្រពន្ធពីរនាក់នេះមិនលើកទូរសព្ទ័របស់គាត់ឡើយ។ ដើមបណ្ដឹងបន្តថា ខណៈដែលរូបគាត់ទៅជួបឈ្មោះ ធា សូត្រា នៅបុរីអរគីដេខណ្ឌសែនសុខ ក៏ចេញសែករបស់ធនាគារABAឲ្យទៅរូបគាត់ចំនួនទឹកប្រាក់១៦០.០០០ (ដប់ប្រាំមួយម៉ឺនដុល្លារ) តែពេលទៅដល់ធនាគារគេប្រាប់គាត់ថា លោកធា សូត្រា និងភរិយាឈ្មោះ អ៊ូ ម៉ាលាភ គ្មានសាច់ប្រាក់នៅធនាគារនោះទេ ទើបគាត់ដឹងថាចាញ់បោកជនខាងលើតែម្តង។ដោយសារចាញ់បោកពីរនាក់ប្តីប្រពន្ធនេះគាត់ក៏បានទៅដាក់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញប្តឹងឈ្មោះ ធា សូត្រា និងភរិយាឈ្មោះអ៊ូ ម៉ាលាភ តែម្តង។ បន្ទាប់មកតុលាការបានចេញដីកាកោះហៅធា សូត្រា និងភរិយាឈ្មោះអ៊ូ ម៉ាលាភជាលើកទី១ ក៏ប៉ុន្តែឈ្មោះ ធា សូត្រា និងភរិយាមិនបានចូលខ្លួនទៅតាមដីកា កោះហៅនោះទេ។ប៉ុន្តែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ តុលាការបានចេញដីកាកោះហៅប្តីប្រពន្ធពីរនាក់នេះជាលើកទី២ ទៀត ក៏ប៉ុន្តែគេមិនទាន់ដឹងថាភាគីខាងលើចូលខ្លួនដោះស្រាយនៅចំពោះមុខតុលាការដែរឬយ៉ាងណានោះទេ។ RR
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ