សិស្សជាច្រើនបានចាប់ផ្តើមតម្រង់ជួរចូលសាលារៀនឡើងវិញ នៅសាលារៀន Marie Curie នៅទីក្រុងហាណូយ កាលពីថ្ងៃទី០៤ ឧសភាកន្លងទៅ បន្ទាប់ពីបិទអស់រយៈពេលបីខែដោយសារផ្ទុះកូវីដ១៩។ សិស្សានុសិស្ស រាប់លាននាក់ នៅប្រទេសវៀតណាម បានចូលសិក្សាឡើងវិញនៅថ្ងៃច័ន្ទ បន្ទាប់ពី ប្រទេសនេះ បានគ្រប់គ្រងស្ថានភាពកូវី១៩មិនឲ្យឆ្លងចូលសហគមន៏ និងរីក សាយភាយខ្លាំង។ ការសម្រេចបើកសាលារៀនឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ ពីប្រទេសនៅក្នុងតំបន់អាស៊ាន បានធូរស្បើយក្នុងការបន្ធូរបន្ថយគម្លាតសង្គម កាលពីចុងខែមេសា។ នៅសាលារៀនមួយ នៅភាគខាងលិចទីក្រុងហាណូយ សិស្សអនុវិទ្យាល័យជាច្រើន បានតម្រង់ជួរ វាស់កំដៅ មុននឹងចូលថ្នាក់រៀន។ សិស្សដែលកំពុងសិក្សារាប់ទាំងសិស្សបឋមសិក្សា រហូតដល់ឧត្តមសិក្សា មានចំនួន២២លាននាក់ នៅក្នុងប្រទេសវៀតណាម ត្រូវបានផ្អាកការសិក្សាកាលពី ចុងខែមករាកន្លងទៅ ដោយសារកូវីដ១៩។
វៀតណាមសម្រេចបើកសាលារៀនឡើងវិញ ក្រោយផ្ទុះកូវីដ-១៩ រយៈពេលបីខែកន្លងមក
4 ឆ្នាំ មុន