កាលពីថ្ងៃទី៧ ខែឧសភាវិញ វៀតណាម បានរកឃើញករណីកូរ៉ូណាវីរុសថ្មីចំនួន ១៧ករណី ហើយអ្នកទាំងនោះ គឺជាប្រជាពលរដ្ឋ វៀតណាម ដែលត្រូវបានគេជម្លៀសមកពីអេមីរ៉ាតអារ៉ាប់រួម។ ខណៈប្រទេសនេះបានស្ងប់ស្ងាត់អស់រយៈពេលប្រមាណ៣សប្តាហ៍។

ការរកឃើញថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីវៀតណាម មិនបានរកឃើញករណីឆ្លងជាសហគមន៍ ក្នុងរយៈពេលចំនួន ២១ថ្ងៃមកហើយ។ តួលេខសរុបនៃ COVID-19 នៅវៀតណាមបានកើនដល់ចំនួន ២៨៨ករណី ប៉ុន្តែមិនមានករណីស្លាប់ និងអ្នកជាសះស្បើយមានចំនួន ២៣៣នាក់។ នេះបើតាមតួលេខរបស់វែបសាយ Worldometers។

គួរជម្រាបថា វៀតណាមបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៧ទៀត ដែលសុទ្ធតែជាករណីនាំចូល។ ការរកឃើញនេះ ចំពេលដែលវៀតណាម បានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនក្នុងប្រទេស ព្រមទាំងអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ