អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងជំរុញប្រជាជនកម្ពុជាដើម្បីចូលរួមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃគឺជាហេតុបង្កអោយមានការគំរាមកំហែងមួយទៅដល់សុខភាពសារធារណៈ ហើយក៏កំពុងដឹកនាំអោយមានការបំផ្លិចបំផ្លាញសម្បត្តិបិតិកភណ្ឌធនធានធម្មជាតិរបស់ប្រទេសកម្ពុជាផងដែរ។

ការអំពាវនាវនេះព្រោះក្នុង សប្តាហ៏នេះ មន្ត្រីឧទ្យានុរកក្រសួងបរិស្ថាន - អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាតត្រពាំងរូងបានធ្វើការដកហូតអន្ទាក់ចំនួន៣៨អន្ទាក់ កាំភ្លើងច្នៃចំនួន០៣ដើម សំណាញ់ចាប់អណ្តើកចំនួន០១ រុះរើជុំរំខុសច្បាប់ចំនួន០៧កន្លែង និងដកហូតបានសត្វត្រកួតស្លាប់ចំនួន០១ក្បាលផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ