ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២,៣៦៩ គីឡូក្រាម គីឡូក្រាម ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល
4 ឆ្នាំ មុន
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានសហការជាមួយមន្ត្រីមន្ទីរពាណិ ជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរក្រុង បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២,៣៦៩ គីឡូក្រាម។
សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយ:ពេលកន្លងមក៕SP