ថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីវាល់លានដុល្លារ នៅកម្ពុជា បានវិនិយោគបង្កើតភ្នំទឹកក សិប្បនិម្មិតយ៉ាងស្រស់ស្អាត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបមួយចំនួនថតនៅភ្នំទឹកក និង បានសរសេរសារមួយថា៖ «ថ្ងៃនេះយើងនាំគ្នាមកថតរូបនៅលើភ្នំទឹកកកដោយមិនចាំបាច់មានលិខិតឆ្លងដែនទេ»។

ក្នុងនោះផងដែរឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឯកឧត្ដម ម៉ុង ឫទ្ធី បានបញ្ជាក់ថា ភ្នំទឹកកកនេះ គឺស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យ៉ាងណាមិញសេដ្ឋីផ្នែកកសិឧស្សាហកម្មដ៏ល្បីរូបនេះ មិនបានបញ្ជាក់ទេថា តើភ្នំទឹកកកនេះ នឹងបើកឱ្យចូលទស្សនានៅពេលណានោះទេ ហើយក៏មិនបានបញ្ជាក់លម្អិតអំពីការវិនិយោគថ្មីនេះដែរ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ