ភ្នំពេញ ៖ សូមប្រជាពលរដ្ឋឈប់បារម្ភតទៅទៀត ! នីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនឹងលែង ស្មុគស្មាញទៀតហើយ ក្រោយដាក់ឲ្យប្រើបញ្ជរបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រាតែមួយ នៅនឹងកន្លែង។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចសម្រួល នីតិវិធី ក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ និងរអ៊ូរទាំ អំពី បែបបទ បំពេញឯកសាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃ យានយន្តមកម្ចាស់កាន់កាប់ចុង ក្រោយ។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នក នាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរ កម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំង ផ្តល់សេវាតែមួយ រួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ប្រកាសរួមស្តីពីនីតិវិធីថ្មីនេះ នឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទី តាំង  ផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយ បត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋមានភាពងាយ ស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងធានាលុបបំបាត់ចំណាយក្រៅផ្លូវការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ