ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលមានសមត្ថភាពអាចគ្រប់គ្រងមេរោគកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រ ចាំកម្ពុជាថ្លែងសរសើរបែបនេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលោកជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។

លោកបានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ព ស់គុណភាពផ្លូវជា តិលេខ២និង ២២ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការ ឆ្លងរាតត្បាតកូវីដ-១៩ ដែលក្នុងនោះ រួមមានកម្ពុជាផងដែរ។ទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩នេះ ឯកអគ្គរដ្ឋទូតបានស្នើឲ្យ លោកពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេស ជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងកម្ពុជា។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញ ការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ។

ជាមួយគ្នានេះផងដែរឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលមានសមត្ថភាពអាចគ្រប់គ្រងមេរោគកូវីដ-១៩ បានយ៉ាង មានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ