គិតមកទល់ពេលនេះវីរុសកូវីដ-១៩ បានសម្លាប់មនុស្សប្រមាណជាង ២៥ម៉ឺននាក់ហើយ និងបានឆ្លងដល់មនុស្សជាង ៣,៦០០,០០០នាក់នៅទូទាំងពិភពលោក។ ក្រៅពីមានអ្នកឆ្លង និងស្លាប់ដោយសារវីរុសថ្មីនេះ ក៏មានអ្នកជំងឺប្រមាណជាង ១,១០០,០០០នាក់បានជាសះស្បើយឡើងវិញផងដែរ។ នេះបើយោងទៅតាមរបាយការណ៍របស់គេហទំព័រស្រង់ទិន្នន័យវីរុសកូវីដ-១៩ Worldometer។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលទទួលរងការរាតត្បាតពីសំណាក់វីរុសកូវីដ-១៩ ទាំងអស់ សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះខ្លាំងជាងគេបង្អស់ ដោយប្រទេសមហាអំណាចដ៏ធំនេះមានអ្នកដោយសារវីរុសនេះរហូតដល់ទៅជិត ៧ម៉ឺននាក់ និងអ្នកឆ្លងមានដល់ទៅជាង ១,២០០,០០០នាក់ឯណោះ ដែលចំនួននេះជាតួលេខជាងគេបង្អស់នៅក្នុងពិភពលោក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ