យោងតាមរបាយការណ៍បានអោយដឹងថា  ក្លឹបនៅ Premier League អាចនឹងជួបពិភាក្សាអំពីវិបត្តិសេដ្ឋកិច្ច ជាមួយ Sky Sport និង BT Sport ខណៈដែលពួកគេមានបំណងចៀសវាងការចំណាយប្រាក់ចំនួន ៧៦២ លានផោន។ នេះគឺយោងតាម​ Daily Mail  ដែលបានចេញផ្សាយ។​

វិបត្តិនេះបណ្តាលមកពីលីកកំពូលអង់គ្លេស Premier League កំពុងប្រឈមការបញ្ចប់រដូវការ ដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានោះ បើយោងទៅតាមកាសែត Mirror បានបន្ថែមថា  កិច្ចពិភាក្សាមួយអាចនិងកើតមានឡើង រវាងក្រុមហ៊ុនទូរទស្សន៍ជាមួយក្របខ័ណ្ឌកំពូលៗរបស់អ៊ឺរ៉ុប ប្រសិនបើរដូវកាល២០១៩-២០២០ នេះត្រូវបានបញ្ចប់មែននោះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ