កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែលមាន​ឈ្មោះ​ Mech Phy Run បាន​បង្ហោះ​នូវ​ខ្លឹមសារ​មួយដែលធ្វើឲ្យមហាជនជាច្រើនមាន​ការ​ក្តុកក្តួល​ចិត្ត​ជាខ្លាំង​ ដោយមាន​ការ​រៀប​រាប់​ថា៖«មកពីចុះជាតិស្រវឹងវិញកូនសសេរសំបុត្រទុកអោយមានអារម្មណ៍ថានឹកដល់ម្តាយរបស់កូន មិនគួរកូនកើតមកកំព្រាសោះ»។ចំពោះ​សំណេរ​មួយសន្លឹកដែលកូនស្រីរបស់លោកពូបានសរសេរទុកអោយនោះគឺ​ខ្លឹមសារ​ដូចតទៅ​​៖​ «ប៉ាទុកកាត​ទូរស័ព្ទ​អោយមួយផង​ ស្អែក​ប្រឡង​ កុំភ្លេច​ Ok good night»។ បន្ទាប់​ពី​បាន​ឃើញ​ដូច​នេះ​ មហាជន​ជាច្រើន​បាន​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​លោក​ពូ​ ដែលក្នុងនាមជា​ឪពុក​ផង​ និងដើរ​តួនាទី​ជាម្ដាយ​ផង​ដើម្បី​ចិញ្ចឹម​កូនស្រី​ម្នាក់​ឲ្យ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ