រឿងកាន់តែធំហើយ ! ក្រោយពីប៉ូលីសចាប់បានរថយន្ត Lexus RX400h ដែលបុកប៉ូលីសនៅចោមចៅហើយរត់គេចនោះ ពេលនេះស្លាកលេខ Lexus RX400h ពណ៌សនេះ តាមពិតជាស្លាកលេខរបស់រថយន្ដ តាកូម៉ា ដែលបានបាត់កាលពីឆ្នាំទៅ
ហេតុការណ៍ដែលរថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់ នៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស នោះបានហើយ។ ចំពោះមូលហេតុដែលបុរសខាងលើបើកឡានបំបុកសមត្ថកិច្ចរួចហើយរត់ ដំបូងគេសង្ស័យថាអាចទាក់ទងជាមួយនឹងរថយន្ត Lexus RX400h ខាងលើ ពាក់ស្លាកលេខដែលគេបាត់។ ស្លាកលេខ 2AU-2064 ភ្នំពេញ ជាស្លាកលេខរថយន្ដ តាកូម៉ា ដែលជនរងគ្រោះ បាត់កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ឥលូវបែរជាមកពាក់នៅលើ រថយន្ត Lexus RX400h ទៅវិញ។ករណីនេះអាចជាមូលហេតុនេះហើយទើបបានជាខ្លាចមន្ត្រីនគរបាលចរាចរណ៍៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ