អឺរ៉ុប៖ ក្រុមស្ដេចស Real Madrid ប្រឈមនឹងការធ្លាក់ចេញពីវគ្គចែកពូល Champions League បន្ទាប់ពីពួកគេត្រូវបរាជ័យក្នុងការប្រកួតទល់នឹង Shakhtar Donetsk ដោយលទ្ធផល ២-០។

ក្រុមដែលដឹកនាំដោយលោក Zinedine Zidane បច្ចុប្បន្នឈរនៅលេខ៣ក្នុងតារាងនៃពូល B ហើយនៅសល់តែ១ប្រកួតប៉ុណ្ណោះ ដើម្បីកាត់សេចក្ដី។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Shakhtar Donetsk ធ្វើបានដោយកីឡាករ Dentinho និង Manor Solomon រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមអ៊ុយក្រែន នៅក្នុងតង់ទី២ បន្ទាប់ពីយកឈ្នះកាលពីជើងទី១ទល់នឹង Real Madrid ដោយលទ្ធផល ៣-២។

ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Zinedine Zidane នៅតែមានសង្ឃឹមខ្លះៗដើម្បីអាចឡើងទៅវគ្គ១៦ក្រុម ក្នុងករណីដែលយ៉ាងហោចណាស់ពួកគេអាចឈ្នះ Borussia Monchengladbach នៅក្នុងការប្រកួតចុងក្រោយ ហើយ Shakhtar មិនអាចយកឈ្នះ Inter Milan៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ