អាមេរិក៖ អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ Mike Tyson គ្រោងវិលមកកាន់សង្វៀនវិញ ដើម្បីធ្វើការប្រកួតសប្បុរសធម៌មួយដែលលោកបានគ្រោងទុក។ការវិលត្រប់មកវិញនេះផងដែរ បានធ្វើឱ្យមហាជន អ្នកគាំទ្ររាប់លាននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងនោះ ក៏មានអតីតកីឡាកាស និងតារាសម្ដែងបច្ចុប្បន្ន គឺ Dwayne ‘the Rock’ Johnson, តារា UFC, Khabib Nurmagomedov និងតារាភាពយន្ត Will Smith ដែលអ្នកទាំងនោះ បង្ហាញពីអារម្មណ៍រំភើបរបស់ពួកគេ ដែលបានឃើញវីដេអូរបស់លោក Mike Tyson បានបង្ហោះ។
ក្នុងនោះ លោក Cordeiro ដែលជាគ្រូបង្វឹករបស់លោក Mike Tyson បានប្រាប់ទូរទស្សន៍ ESPN ថា៖ “Mike មិនបានវ៉ៃជាង១០ឆ្នាំមកហើយ ដូចនេះ ខ្ញុំមិនជឿលើភ្នែកខ្លួនឯងនោះទេ ទាំងកម្លាំងវ៉ៃ ល្បឿន គឺដូចទៅនឹងគាត់មានអាយុ ២១ ឬ២២ឆ្នាំអញ្ចឹង”។អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក បាននិយាយថា គាត់អាចវិលមកសង្វៀនវិញក្នុងការប្រកួតសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់មួយ ដែលធ្វើឡើងត្រឹមតែ៤ទឹកតែប៉ុណ្ណោះ ដែលវីដេអូមួយនេះ ត្រូវបានគេមើលច្រើនជាង ៩លានដង។សូមបញ្ជាក់ផងដែរថា Mike Tyson ជាអ្នកប្រដាល់ទំងន់ធ្ងន់ដំបូងគេ ដែលកាន់កាប់ខ្សែក្រវ៉ាត់ WBA, WBC និង IBF ហើយលោកចូលនិវត្តបន្ទាប់ពីចាញ់ Kevin McBride ក្នុងឆ្នាំ ២០០៥៕ដោយPP
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ