ថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំង ពេញបណ្ដាញសង្គម និងមហាជន ខណៈដែលនៅពេលថ្មីៗនេះ បុរសម្នាក់មានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «ឱក បូនី» (Aok Bony) បានបង្ហាញសារខ្លីមួយ ប៉ុន្តែបង្កប់អត្ថន័យជ្រាលជ្រៅ ចង់បញ្ជាក់ឲ្យមហាជនដឹងថា តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ឱក សុគន្ធកញ្ញា ជាកូនស្រីដែលមិនស្គាល់ឪពុករបស់ខ្លួន។យោងទៅលើគណនីហ្វេសប៊ុកឈ្មោះ «ឱក បូនី» (Aok Bony) បានសរសេរបង្ហោះ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។ជុំវិញរឿងរ៉ាវនេះ អ្នកនាង ឱក សុគន្ធកញ្ញាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកតាមទូរស័ព្ទថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) បង្ហោះសារនេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។ជុំវិញទៅហ្នឹងរឿងរ៉ាវនេះ បង្កជាចម្ងល់ដល់មហាជនជាច្រើន និងបានលើកឡើងពីមតិផ្សេងៗគ្នា ។ ពាក់ព័ន្ធបញ្ហានេះអ្នកលេងបណ្តាលសង្គមខ្លះបានបញ្ចេញទស្សនតាមរយៈ Comment ថា (អាចជារឿងដែលកើតឡើងយូរហើយនៅក្នុងគ្រួសាររបស់ អ្នកនាង ឱក សុគន្ធកញ្ញា ) ។ មានអ្នកខ្លះទៀតបានលើកឡើងថា (មិនដែលសុខៗអ្នកមានគុណរបស់ តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា បង្ហោះសារបែបនេះទេ? អាចមកពីបញ្ហានេះដោះស្រាយមិនបាន) ។ ហើយក៏មានមតិខ្លះទៀតបានសរសេរឌឺដងឲ្យឪពុក អ្នកនាង ឱក សុគន្ធកញ្ញាថា (ក្នុងនាមជាឪពុកមិនគួរបង្ហោះពាក្យបែបនេះដាក់កូនស្រីរបស់ខ្លួនដែលកំពុងមានជីវិតល្អប្រសើរបែបនេះឡើង។ ទោះបីជាយ៉ាងណាជុំវិញរឿងរ៉ាវនេះ ក៏មានមតិខ្លះលើកឡើងថា អាចនឹងមានការលាបពណ៌លើអ្នកនាង ឱក សុគន្ធកញ្ញា ដែលច្រណែនអ្នកនាងដែលកំពុងមានក្តីសុខនឹងជីវិត ដោយហេតុថា អាចមានជនល្មើសដែលមិនស្គាល់មុខ Hack account Facebook របស់ ឪពុករបស់អ្នកនាង ឱក សុគន្ធកញ្ញា យកមកប្រើក៏ថាបាន៕ PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ