(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានលុបចោលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ស្របពេលដែលសមាជិកសភារាប់សិបនាក់ បានសម្រេចចាកចេញពីសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច។ នេះបើយោងតាមការដកស្រង់ចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

 ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល, លោក Rajapaksa បានលុបចោលបទបញ្ញត្តិលើការគ្រប់គ្រងគ្រាអាសន្ន ដែលបានដាក់ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពីមានការតវ៉ាដោយហិង្សា ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ និងទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង។

 ដោយឡែក មុនពេលមានសេក្តីសម្រេចនេះ, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក អាលី សាប្រ៊ី (Ali Sabry) បានលាលែងពីតំណែង នៅថ្ងៃអង្គារសប្តាហ៍នេះ គឺ១ថ្ងៃបន្ទាប់ពីលោកត្រូវបានតែងតាំង ចំពោះមុខកិច្ចការដ៏សំខាន់របស់លោកជាមួយមូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) ដើម្បីសិក្សាពីប្រាក់កម្ចី ដែលនេះជាការបរាជ័យមួយផ្សេងទៀត សម្រាប់រដ្ឋបាលរបស់លោក Rajapaksa

 គួរបញ្ជាក់ថា លោក Rajapaksa បានរំលាយគណរដ្ឋមន្រ្តីរបស់លោក ហើយស្វែងរកការបង្កើតរដ្ឋាភិបាលរួបរួមមួយ ក្នុងស្ថានភាពសេដ្ឋកិច្ចដែលពោរពេញដោយបំណុលនិងបាននាំឲ្យមានកង្វះខាតស្បៀងអាហារ, ថ្នាំពេទ្យ, ប្រេងឥន្ធនៈ រហូតឈានដល់ការផ្តាច់ចរន្តអគ្គិសនីរាប់ម៉ោង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ