៥នាក់ស្លាប់ ក្នុងនោះមានមន្រ្តីអាវុធហត្ថរហូតទៅដល់៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅស្រុកលំផាត់
2 ថ្ងៃ មុន
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបហ្កឡេីងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ