លោក ជួន ណារិន្ទ ប្រតិកម្មខ្លាំងលើ ប្រជាការពារដែល យកឯកសណ្ឋាននគរបាលជាតិមកពាក់មិនត្រឹមត្រូវ
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញបានប្រតិកម្មខ្លាំងលើ ប្រជាការពារដែល យកឯកសណ្ឋាននគរបាលជាតិមកពាក់មិនត្រឹមត្រូវ។នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោកបានបន្ថែមថា បងប្អូនជា ប្រជាការពារមួយក្តាប់តូច ដែលតែងតែយកឯកសណ្ឋានកងកម្លាំងនគរបាលជាតិ យកមកស្លៀកមិនត្រឹមត្រូវ ដែលធ្វើអោយបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស នគរបាលជាតិ ជាពិសេស នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនេះតែម្តង។
លោកបានសង្កត់ធ្ងន់ថា លោកបានឱ្យមន្រ្តីក្រោមឱវាទខ្លួនចុះទៅធ្វើការណែនាំជាច្រើនដង តែនៅតែឃើញមាន ពួកគាត់លួចយកឯកសណ្ឋាននគរបាលជាតិមកស្លៀក ដោយពុំត្រឹមត្រូវសោះ។ ដូច្នេះលោកឧត្តមសេនីយ៍ស្នងការដោយយល់ឃើញថា ពួកគាត់មួយចំនួននោះចាស់ៗដែរហើយទើបសូមអំពាវនាវឱ្យឈប់បន្តការធ្វើបែបនេះទៀត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ