ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល ២៨ ថ្ងៃ ចាប់ពី ថ្ងៃ ទី១- ២៨ ខែមិថុនា ឆ្នាំ២០២ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៣១,៦៧៤ គ្រឿងក្នុងនោះមានម៉ូតូ ចំនួន ២៣,១៦២ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ 

របាយការណ៍ ដដែលបានវាយតម្លៃរយៈពេល ២៨ ថ្ងៃ នៃខែមិថុនា នេះ ឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បាន ដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវ ទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

ដោយឡែក ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ មិថុនា  នេះរកឃើញមធ្យោបាយល្មើសសរុបចំនួន៨៥១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦១៤គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខនៅទូទាំងប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ