តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រសួងនឹងអនុវត្តការ ផាកពិន័យនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចំពោះភាពយឺតយ៉ាវ ឬមិនបានមកបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈ វិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន៖

១. លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន 

២.ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ 

៣. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និង

៤. បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិត អនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ