ភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃ១-២៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន ២៩,៦៨៧គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ២១,៧៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃរយៈពេល២៦ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។
ដោយឡែក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,១០៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស៕EB
អត្ថបទទាក់ទង
-
របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍