ការស្នាក់នៅ និងព្យាបាលជំងឺកូវីដ១៩លើទឹកដីអាមេរិក ក្នុងរយៈពេលជាង ២ខែអស់ថ្លៃជាង ១លានដុល្លារអាមេរិក។លោក Michael Flor អាយុប្រមាណ ៧០ឆ្នាំ ជាអ្នកកើតជំងឺកូវីដ១៩ ដែលបានស្នាក់ព្យាបាលជំងឺនេះយូរជាងគេ ពោលចំណាយពេលរហូតដល់ទៅ៦២ថ្ងៃ។លោកបានសម្តែងការភ្ញាក់ផ្អើលពេលឃើញថ្លៃព្យាបាលលើវិក្កយបត្រដែលមានជាង ១លានដុល្លារ។
លោក Flor បាននិយាយថា ទោះលោកដឹងមុនថាថ្លៃស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ Seattle វាថ្លៃក៏ដោយ តែនៅពេលលោកបានឃើញតួលេខក្នុងវិក្កយបត្រ គឺវាធ្វើឱ្យលោកចង់គាំងបេះដូងដដែល។លោកបានលើកឡើងថា ថ្លៃព្យាបាលស្នាក់នៅរយៈពេលជាង២ខែរបស់លោក គឺអស់ ១.១លានដុល្លារ ដោយគ្រាន់តែការស្នាក់នៅបន្ទប់សង្រ្គោះបន្ទាន់តែឯងប៉ុណ្ណោះ គឺត្រូវបង់ថ្លៃ ៩,៧០០ដុល្លារក្នុងមួយថ្ងៃ៕SP