ភ្នំពេញ ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដែលរងគ្រោះ សម្រេចបានចំនួន ៥៨ករណីស្មើ នឹង ១៤៤៩គ្រួសារ ខណ:នៅសល់ចំនួន ៣ករណីទៀត កំពុងដោះស្រាយបន្ត។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាល ខេត្តស្ទឹង ត្រែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ុម សារឿន បានថ្លែងថា «ការដោះ ស្រាយវិ វាទដីធ្លី សម្រេចបាន ៥៨ករណី ស្មើនឹង១៤៤៩គ្រួសារ ដែលមានការពេញចិត្ត ទទួលយក ពីប្រជាពលរដ្ឋ និងកំពុងដោះស្រាយចំនួន ៣ករណីទៀត»។
ចំពោះការដោះស្រាយ គោលនយោបាយសំណងផល ប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ទំនប់វារី អគ្គិសនីសេសានក្រោម២ ស្ថិតនៅភូមិទាំង៦ នៃឃុំចំនួន៣ ក្នុងស្រុកសេសានមានចំនួន ៨៦០គ្រួសារ ស្មើនឹងពលរដ្ឋរងផល ប៉ះពាល់ចំនួន ៣៩៦០នាក់នោះ លោកបញ្ជាក់ថា បច្ចុប្បន្នការដោះស្រាយនេះ ស្ទើរបញ្ចប់ ១០០ភាគរយ ដោយនៅសេសសល់ តិចតួចគ្រួសារទៀតតែប៉ុណ្ណោះ។
ទាក់ទងការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានចំនួន ២៤.៥០០ក្បាលដីហើយ។
សម្រាប់ការពង្រីកបណ្តាញអគ្គិសនី ដល់មូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋវិញ លោកអភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ មានអគ្គិប្រើប្រាស់។
លោកបន្ថែមថា «បច្ចុប្បន្នគ្រួសារ ប្រជាពលរដ្ឋមានអគ្គិសនី ប្រើប្រាស់កើនឡើងដល់ប្រមាណ ៥០% ដែលស្មើនឹងប្រមាណជាង ១៦.០០០គ្រួសារនៃគ្រួសារ ប្រជាពលរដ្ឋទូទាំងខេត្ត»៕EB