ភ្នំពេញ ៖ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ខាងមុខ នេះ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តសៀមរាបថ្មី នឹងដាក់ឲ្យដំណើរការ ដើម្បីបំពេញតម្រូវកា រភ្ញៀវទេសចរ ជាតិ-អន្ដរជាតិ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ខេត្ដសៀមរាប» នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក លី សំរិទ្ធ បានឲ្យដឹងថា ព្រលានយន្តហោះ ខេត្តសៀមរាបថ្មី មានទីតាំងទីប្រជុំជន នៅផ្សារដំដែក ស្រុកសូនិគម ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីក្រុងសៀមរាប។

លោកបន្ដថា សមត្ថភាពព្រលានយន្តហោះខ្នាតអន្តរជាតិនេះ កម្ពុជានឹងទទួល បានភ្ញៀវ អន្តរជាតិមិនតិចជាង៩លាននាក់នោះទេ ហើយវាក៏នឹងកាត់បន្ថយនូវភាពស្មុគស្មាញ នៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិដែលហោះត្រង់ពីទ្វីបអឺរ៉ុប និងអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត។

លោកបន្ថែមថា សមត្ថភាពអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ គឺមិនមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការហោះហើរត្រង់របស់យន្តហោះខ្នាតអន្តរជាតិនោះទេត្បិតអី ផ្លូវរត់ខ្លី៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ