លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិនិងជាអនុប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងសិក្ខាសាលាស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង។

ការសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺសារមន្ទីរវប្បធម៌សា សនា និងរមណីយដ្ឋានទេសចរណ៍ ដែលនឹងលេចជារូបរាង នៅទល់ មុខអាស្រមលោកយាយម៉ៅ តាមបណ្តោយផ្លូវជាតិលេខ ៤៨ ស្ថិត នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។តាមគំរូប្លង់គោល ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះមានខឿនសរុបទទឹង ៦៦ ម៉ែត្រ បួនជ្រុងនិងកម្ពស់៤៣ម៉ែត្រ ដើម្បីរម្លឹកនឹកគុណដល់វីរៈបុរសជំនាន់មុនៗដែលបានបូជាជីវិតបុព្វេ ហេតុរំដោះជាតិពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនមកទល់ពេលបច្ចុប្បន្ន។

ដើម្បីផ្តល់ភាពងាយស្រួល គណៈកម្មការសាងសង់នឹងរៀបចំទីធ្លារចំណតរថយន្តដ៏ធំមួយដោយនឹងទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទានឬមកលេងកម្សាន្តម្តងៗ។ចំពោះផ្ទៃដីដែលតម្រូវការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌ សាសនា និងរមណីយដ្ឋានទេសចរណ៍ គឺសរុបជាង ២១៦ហិចតា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ