អាជ្ញាធរខណ្ឌដូនពេញចុះអប់រំណែនាំ ដល់អ្នកលក់ដូរតាមសួនច្បារមុខវត្តបទុមវតីហាមជួបជុំបង្ករព្រោះអាចបង្កទៅជាជម្លោះ និងអាចចម្លងនូវជម្ងឺកូវីត១៩
ក្នុងន័យទប់ស្កាត់ឲ្យបាននូវការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ១៩ អាជ្ញាខណ្ឌដូនពេញបានចេញបញ្ជាហាមការជួបជុំគ្នាច្រើន ឬផឹកស៊ីនៅតាមសួនច្បារសាធារណៈ ព្រោះវាអាចបង្កនូវហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩ ឬក្រុមក្មេងទំនើងអាចបង្កជាជម្លោះហិង្សាណាមួយបាន ។ការហាមឃាត់នេះធ្វើឡើងនៅយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអប់រំណែនាំដល់អ្នកលក់ដូរ តាមសួនច្បារមុខវត្តបទុមវតី និងតាមទីសាធារណៈដល់យប់ជ្រៅ ដែលបង្ករអោយមានការជួបជុំនូវក្មេងទំនើង បរិភោគអាហារ និងគ្រឿងសវឹងបង្ករទៅជាជម្លោះ និងអាចចម្លងនូវជម្ងឺកូវីត១៩ -ល-។
ក្នុងការចុះរៀបចំនេះ លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងលក់ដូរ តាមទីសប្បាយភាពនានា ជាសេស តាមសួនច្បារទីសាធារណៈ សូមមេត្តាកុំបន្តលក់ដូរដល់យប់ជ្រៅ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញ ជាកំហិតនិងមិនអនុញ្ញាតឲ្យមានការបរិភោគអាហារឬភេសជ្ជៈ ជាគ្រឿងស្រវឹងផ្សេងៗនៅតាមទីសាធារណៈក៏ដូចជានៅលើសួនច្បារនាពេលរាត្រីផងដែរ ៕SP