បន្ទាប់ពីបានឃើញរូបភាព និងមានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋ ក្រសួងបរិស្ថានបាននឹងកំពុងចាត់វិធានការស្វែងរកបុរសម្នាក់ដែលបានសម្លាប់សត្វកេងកងជាប្រភេទសត្វកម្រ។

លោកនេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី១៣ ខែឧសភានេះថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនេះដើម្បីយកអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់នូវទង្វើរបស់ខ្លួនបែបនេះបន្តទៅទៀត។

ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងចំពោះរូបភាពមួយសន្លឹកដែលបង្ហាញពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានកាន់សត្វកេងកងដែលងាប់ និងដៃម្ខាងទៀតកាន់កាំភ្លើង ដែលសបញ្ជាក់ថាបុរសរូបនេះទើបតែបាញ់សម្លាប់។គួរបញ្ជាក់ថា សត្វ«កេងកង»គឺជាបក្សីដ៏កម្រមួយប្រភេទដែលប្រឈមការផុតពូជនៅលើពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ