រដ្ឋបាលខេត្តមណ្ឌលគិរី ឲ្យបញ្ឈប់រាល់សកម្មភាព ក្នុងសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន វ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង
ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគិរី ឲ្យបញ្ឈប់រាល់ការធ្វើសកម្មភាព ក្នុងសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន វ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពចូល ទន្ទ្រានកាន់កាប់ហ៊ុមព័ន្ធ សាងសង់សំណង់ ការទិញ លក់ដី ជាដើម។
យោងតាមសេចក្ដីសូមជម្រាបជូនរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី ចេញផ្សាយនាពេលថ្មីៗនេះ ថា បច្ចប្បន្ននេះរដ្ឋបាលខេត្ត សង្កេតឃើញថា មានសកម្មភាពចូលទន្ទ្រានកាន់កាប់ហ៊ុមព័ន្ធ សាងសង់សំណង់ ការទិញ លក់ ដីស្រល់ ក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន វ៉ូជីសាន និងក្រុម ហ៊ុន ហួរ លីង។
រដ្ឋបាលខេត្តមណ្ឌលគិរី បន្ដថា សកម្មភាពខាងលើនេះបានបង្កភាពនាធិបតេយ្យក្នុងការចូល កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ស្ថិតក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជូនដំណឹង ដល់ លោក-អភិបាល នៃគណៈអភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម ៖
ទី១-ត្រូវបញ្ឈប់រាល់ការធ្វើសកម្មភាពក្នុងសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន វ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង។
ទី២-ហាមអាជ្ញាធរពាក់ព័ន្ធ ត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិតទិញ លក់ ផ្ទេរកម្មសិទ្ធ ក្នុងសម្បទានដី សេដ្ឋកិច្ចក្រុមហ៊ុន វ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង។
ទី៣-ធ្វើការស្រាវជ្រាវរាល់ការកាន់កាប់ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្រេចលើការកាន់កាប់ ទាំងនោះ។
និងទី៤-រដ្ឋបាលខេត្ត នឹងចាត់ក្រុមការងារចាប់ផ្ដើមបន្ដសកម្មភាពចុះបញ្ជីដីរដ្ឋក្នុងសម្បទានដី សេដ្ឋកិច្ច ក្រុមហ៊ុន វ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ