ភ្នំពេញ ៖ ជំនួយជាថវិកាចំនួន ៣៨៧,១៦៧ ដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលប៊េហ្សិក តាមរយៈអង្គការអាប៉ូប៉ូ(APO PO) បានផ្តល់ដល់អង្គភាពស៊ីម៉ាក់លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខ ស្រាវជ្រាវបច្ចេកទេស ក្នុងគម្រោង រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ខែ មករា ២០២៤ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤ ខាងមុខនេះ។
ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្មានេះបាននេះប្រព្រឹត្តឡើងក្រោមអធិបតី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ជា មួយនិងលោក មីឆែល រេនឺ (Michael Raine)អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការAPOPOនៅកម្ពុជា ស្ថិតនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោក ហេង រតនា ថ្លែងថារដ្ឋាភិបាលប៊េហ្សិក តាមរយៈអង្គការអាប៉ូប៉ូ បានផ្តល់ជាថវិកាមកដល់អង្គភាពស៊ីម៉ាក់លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខ ស្រាវជ្រាវបច្ចេកទេសការងាររុករក និងបោសសំអាតមីនបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការគ្នាក្នុងរយៈពេល ៦ឆ្នាំរាប់ចាប់ពីឆ្នាំ២០២១ ទៅដល់២០២៦ខាងមុខ។
លោក បន្តថា ក្រោមកិច្ចសហការជាមួយអង្គការអាប៉ូប៉ូ ស៊ីម៉ាក់បានរុករកកំទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង ៥ម៉ឺន១ពាន់គ្រាប់ និងរំដោះផ្ទៃដីបានជាង៣០០ ហិកតាផងដែរ ក្នុងគម្រោង១ឆ្នាំៗ។
សូមបញ្ជាក់ថា អង្គការអាប៉ូប៉ូ ( APOPO ) គឺជាអង្គការមិនរកប្រាក់ចំណេញ របស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ដែលទទួលបានបណ្ណទទួល ស្គាល់ និងអាជ្ញាបណ្ណផ្លូវការពីអាជ្ញាធរមីន សម្រាប់អនុវត្តការងារបោសសម្អាតគ្រាប់មីនក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិត រកគ្រាប់មីន អង្គការអាប៉ូប៉ូ ជាអង្គការទីមួយក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់ វិធីសាស្ត្រនេះ ដែលសត្វកណ្តុរ ទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ