ទីបំផុត អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀង ប្រគល់រ៉ែកម្រ តម្លៃរាប់ពាន់លានដុល្លារឱ្យសហរដ្ឋអាមេរិកកាន់កាប់ជាផ្លូវការ
អាមេរិក ៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀង ប្រគល់រ៉ែកម្រ តម្លៃរាប់ពាន់លានដុល្លារ ឲ្យសហរដ្ឋអាមេរិកកាន់កាប់ដើម្បីវិនិយោគ ជាផ្លូវការ។នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា បន្ទាប់ពីចុះហត្ថលេខារួច កាលពីថ្ងៃពុធ ភាគីអាមេរិកប្តេជ្ញាជួយសម្រួល ដល់ការបញ្ចប់សង្រ្គាម តាមការសន្យារបស់លោកប្រធានាធិបតី Donald Trump។លោកអះអាងថាកិច្ចព្រមព្រៀងនេះ បង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល Trump ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាព ដែលផ្តោតលើអ៊ុយក្រែន ដោយសេរី អធិបតេយ្យភាពនិងវិបុលភាព ក្នុងរយៈពេលវែង។
យ៉ាងណាមិញ នៅមុនការចុះហត្ថលេខា ប៉ុន្មានម៉ោង ភាគីទាំងពីរ ក៏មានការខ្វែងគំនិតគ្នា លើលក្ខខណ្ឌខ្លះៗផងដែរ ហើយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានប៉ុនប៉ងកាន់ប៊ិច ទៅស៊ីញ៉េ លើកិច្ចព្រមព្រៀងរ៉ែកម្រនេះ ម្តងរួចមកហើយ កាលពីខែកុម្ភៈ ប៉ុន្តែ ខកខានមិនបានចុះហត្ថលេខាវិញ ក្រោយពេលមានជម្លោះពាក្យសម្តីធ្ងន់ៗ ជាមួយលោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង