ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពី ការដំឡើងថ្នាក់ស្មើនាយកដ្ឋាន ដល់អង្គភាពថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចជា៖ មន្ទីរជំនាញរាជធានី ខេត្តរបស់គ្រប់ក្រសួង, ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃក្រសួងមហាផ្ទៃ, តំបន់ប្រតិបត្តិការសឹករងខេត្ត នៃក្រសួងការពារជាតិ, កងរាជអាវុធហត្ថរាជធានី ខេត្ត នៃក្រសួងការពារជាតិ។ របៀបរបប និងបែបបទនីតិវិធីនៃដំណើរការការងាររបស់អង្គភាពថ្នាក់ក្រោមជាតិខាងលើ ត្រូវបន្តអនុវត្តអនុលោម តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ