រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភ ចំនួន៥០ ០០០រៀល ជូនមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន ៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល នៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ។
ចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងចំនួន ៥០ ០០០ រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់សម្រាប់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែង និងមួយលើកប៉ុណ្ណោះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ