៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដ ជាង ២.២លាននាក់ ខណៈសន្ដិសុខ សុវត្ថិភាពត្រូវធានាបានយ៉ាងល្អ
ព្រៃវែង ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រៃវែង បានឱ្យដឹងថា រយៈពេល ៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២០២៦៨ គ.ស ២០២៤ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង និងតាមរមណីយដ្ឋាននានាចំនួន ២,២៩៩,០០៨នាក់។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តព្រៃវែង ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានភាពសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងកងកម្លាំងពាក់ព័ន្ធទាំងអស់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ