ព្រះមហាក្សត្រព្រុយណេ នឹងយាងមកកម្ពុជា នាយប់ថ្ងៃទី២៩ មេសា ដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ នឹងយាងមកប្រទេសកម្ពុជាក្រៅផ្លូវការ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅ លើបណ្តាញសង្គមហ្វេសបុក នាព្រឹកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គ និងយាងមកដល់កម្ពុជាដែលខ្ញុំ និងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។
សម្តេចតេជោ បានឲ្យដឹងទៀតថា «គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ