ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ។

សូមបញ្ជាក់ថា ពិធីបើក បានប្រារព្ធឡើងនៅទីស្តីការក្រសួងផែនការ រយៈពេល ១ថ្ងៃពេញ នាថ្ងៃទី៨ មេសា ក្រោមអធិបតីភាព លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នរដ្ឋ និងអង្គការជាដៃគូ។  

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួងផែនការក្នុងឆ្នាំ២០២៣ ដោយឆ្លុះបញ្ចាំងឱ្យឃើញចំណុចខ្លាំង បញ្ហាប្រឈម ក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ដែលត្រូវបន្តពង្រឹង និងកែលម្អឱ្យប្រសើរឡើង ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីចូលរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ