ក្រុមហ៊ុន ព្រីមៀរ ផាក បើកលក់ដីឡូតិ៍ដំណាក់កាលទី៣ ក្រោយមានការគាំទ្រខ្លាំងពីអតិថិជន
ភ្នំពេញ៖ បើទោះបីជាវិបត្តិសកលកើតមាន ដែលជះឥទិ្ធពលដល់វិស័យអចលនទ្រព្យយ៉ាងណាក្តី ក៏ប៉ុន្តែ ក្រុមហ៊ុន ព្រីមៀរ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លើ គម្រោងដីឡូតិ៍ដ៏ធំបំផុតនៅកម្ពុជា នៅតែទទួលបានការគាំទ្រ និងជឿទុកចិត្តពីអតិថិជន រហូតអាចបើកលក់គម្រោងដំណាក់កាលទី៣របស់ខ្លួនជាផ្លូវការ។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យក្រុមហ៊ុន ព្រីមៀរ ផាក នៅតែអាចឈរជើង ព្រមទាំងទទួលបានគាំទ្រខ្លាំងបែបនេះ?
បើតាមការលើកឡើងរបស់ លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ ផាក បានបញ្ជាក់ឱ្យដឹងថា គម្រោងដីឡូតិ៍របស់ក្រុមហ៊ុន ព្រីមៀរ ផាក បានចាប់ផ្ដើមបើកលក់តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្នុងនោះគម្រោងទី១មានដល់ទៅ៣ដំណាក់កាល ខណៈបច្ចុប្បន្នដំណាក់កាលទី១ និងទី២បានបើកលក់អស់ហើយ ហើយថ្ងៃនេះក្រុមហ៊ុនបានប្រកាសបើកលក់ដំណាក់កាលទី៣ទៀត។
លោកលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកលក់ដំណាក់កាលទី៣ និងការប្រគល់ប្លង់និងដីឡូតិ៍ជូនអតិថិជនជាផ្លូវការ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងទីតាំងគម្រោងរបស់ក្រុមហ៊ុនស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
លោកអគ្គនាយករង មានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា «ចំពោះកត្តា ដែលធ្វើឱ្យមានការគាំទ្រនោះ ដោយសារតំបន់នេះជាតំបន់អភិវឌ្ឍក្បាលនាគ កៀកពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី រោងចក្រផលិតទឹកស្អាតបាក់ខែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាបណ្តុះបណ្តាលសម្រាប់សិស្សនិងមន្រ្តីរាជការនៃវិស័យយុត្តិធម៌ ជិតពេទ្យ ផ្សារ សាលារៀន ហ៊ុមពទ័្ធដោយគម្រោងអភិវឌ្ឍធំៗជាច្រើនទៀត ជាពិសេសអមដោយទន្លេ២ ផ្តល់ខ្យល់បរិសុទ្ធ ជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគ។ចម្ងាយពីពហុកីឡដ្ឋានជាតិមរតកតេជោត្រឹមតែជាង២គីឡូម៉ែត្រប៉ុណ្ណោះ»។
ក្នុងនោះអគ្គនាយកបានបន្តថា ក្រុមហ៊ុន បានយកចិត្តទុកដាក់ យ៉ាងខ្លាំងដោយផ្តល់ជូនដល់អតិថិជននូវ ប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើង ត្រូវបានរៀបចំឡើងស្ទើររួចរាល់ ព្រមទាំងមានប្លង់រឹងស្រាប់សុវត្ថិភាព 100% ដោយអតិថិជនមិនមានការព្រួយបារម្ភ ចំពោះការទិញដីឡូតិ៍ពីក្រុមហ៊ុននោះទេ។ ក្រៅតែពីគិតគូរទៅលើការផ្តល់ប្លង់រឹងជូន អតិថិជន លោកអគ្គនាយក មានប្រសាសន៍លើកឡើងថា គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីមៀរ ផាក គឺផ្ដោតលើបរិស្ថានជាចាំបាច់ តាមរយៈការបង្កើតសួនកម្សាន្ត ការដាំដើមឈើ និងរុក្ខជាតិផ្កា ក៏ដូចជាទីតាំងលម្ហែកាយផ្សេងទៀតបង្កើនភាពស្រស់ស្រាយងាយស្រួលដល់រស់នៅ ។
មានប្រសាសន៍នៅក្នុងពិធិពិធីសម្ពោធបើកលក់ដំណាក់កាលទី៣របស់ ក្រុមហ៊ុន ព្រីមៀរ ផាកនេះដែរ លោកឧកញ៉ា នួន រិទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានថ្លែងកោតសរសើរ ចំពោះ ក្រុមហ៊ុន ព្រីមៀរ ផាកដែលជ្រើសទីតាំងសម្រាប់អភិវឌ្ឍន៍ លើគម្រោងដីឡូតិ៍របស់ខ្លួន បានល្អ ព្រោះថា តំបន់នេះអំណោយផលខ្លាំងដល់ការរស់នៅល្អ ដោយសារជា ទីតាំងខាងលើកំពុងមានការអភិវឌ្ឍ ជាចំណុចកណ្ដាលរវាងទន្លេមេគង្គលើ-ទន្លេសាប អំណោយផលល្អបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ មានផ្លូវថ្នល់ធំៗ ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺស្ថិតនៅកណ្ដាលទន្លេធំៗ២ គឺទន្លេសាបនៅខាងលិច និងទន្លេមេគង្គលើនៅខាងកើត ដែលផ្ដល់ខ្យល់ធម្មជាតិបរិសុទ្ធល្អ អំណោយផលដល់ការរស់នៅ។
លោកឧកញ៉ា នួន រិទ្ធីមានប្រសាសន៍ថ្លែងបញ្ជាក់បន្ថែមថា «នៅភាគខាងជើងរាជធានីភ្នំពេញ នៅតែមានសន្ទុះខ្លាំងក្នុងការទិញលក់ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តគំរាមកំហែងក៏ដោយ។តំបន់ភាគខាងជើងកាន់តែមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ និងជាទីតាំងល្អបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលចង់ធ្វើការវិនិយោគ ក៏ដូចជាស្វែងរកទីតាំងដើម្បីរស់នៅមានផាសុខភាពដូច្នេះ គម្រោងដីឡូតិ៍ សម្រាប់ធ្វើផ្ទះវីឡារបស់ក្រុមហ៊ុន ព្រីមៀរ ផាក គឺពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា»។
នាពិធីបើកសម្ពោធនោះដែរ ក៏មានការប្រគល់-ទទួលប្លង់រឹងជូនអតិថិជនចំនួន៣រូបជាតំណាងផងដែរ ដែលពួកគាត់បានផ្ដល់ការទុកចិត្តទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ ផាក កាលពីដំណាក់កាលទី២កន្លងទៅ អតិថិជន ទាំង៣រូបពីអារម្មណ៍ រំភើប និងសប្បាយរីករាយ ព្រមទាំងទំនុកចិត្ត ទៅលើការសម្រេចចិត្តទិញដីពីក្រុមហ៊ុន ព្រីមៀរ ផាក ។ លោកស្រី ស៊ូ ខេង និងគ្រួសារ ជាម្ចាស់ដីឡូតិ៍ចំនួន១ឡូតិ៍ ខ្នាត៣០គុណ៣០ម៉ែត្រ បានលើកឡើងថាទីតាំងដីឡូតិ៍ដែលគាត់ជ្រើសរើស ពិតជាមានបរិយាកាសល្អ ដែលអាចរៀបចំជាផ្ទះលំហែរ ហើយជុំវិហ៊ុមព័ទ្ធដោយ តំបន់មានសក្តានុពលសំខាន់ៗជាច្រើន ក្នុងនោះក្រុមហ៊ុនបានផ្តល់នូវប្លង់រឹងពិតប្រាកដជូនដល់គាត់ ដោយអតិថិជនមិនចាំបាច់មានការព្រួយបារម្ភ លោកស្រីបន្ថថា «លោកស្រី និងគ្រួសារមានគម្រោងទិញដីឡូរតិ៍ របស់ក្រុមហ៊ុន ព្រីមៀរ ផាកច្រើនប្លង់បន្ថែមទៀត។
ក្នុងពិធីដ៏រីករាយនេះដែរ គេក៏ឃើញមានការចុះកិច្ចសន្យាទិញ-លក់ដីឡូតិ៍រវាងភាគីក្រុមហ៊ុន ព្រីមៀរ ផាក និងភាគីអថិតិជនផងដែរ ពោលគឺរវាងលោកស្រី សួន ណាផា អគ្គនាយិកាក្រុមហ៊ុន ព្រីមៀរ ផាក និងលោកស្រី រស់ ផល្លា ម្ចាស់ដីឡូតិ៍ចំនួន៩ឡូតិ៍ក្នុងនាមតំណាងអតិថិជនផ្សេងទៀត។
ដើម្បីទទួលបានទីតាំងសម្រាប់ការរស់នៅ និងវិនយោគល្អបំផុត អាចទំនាក់ទំនង សួរព័ត៌មានបន្ថែមទៅកាន់លេខទូរស័ព្ទ 092 9999 11 និង 093 9999 11 ឬទៅកាន់ការិយល័យលក់ ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល៕